Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

លោកឧកញ៉ាចេង ខេងៈ ច្បាប់គឺការពារមនុស្សស្មោះត្រង់ ពួកយើងមិនគួរបោះបង់ជំនឿនេះទេ

25 Oct 2024
First slide
First slide
First slide
First slide
First slide
Previous Next

លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអច​ល​នទ្រព្យCPLបានលើកឡើងថា ច្បាប់ គឺការពារមនុស្សស្មោះត្រង់ ពួកយើងមិនគួរបោះបង់ជំនឿទៅលើច្បាប់ទេ។ លោកឧកញ៉ាបានមានប្រសាសន៍ថា ពួកយើងរស់នៅក្នុងសង្គ​មដែលមានច្បាប់ ស្មារតីរបស់ច្បាប់ គឺសម្រាប់ការពារមនុស្សគ្រប់វណ្ណៈ នឹងអ្នករកស៊ីគ្រប់វិស័យ។ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ ន.អ.ប ធានាសមធម៌ និងតុល្យភាពនៃផលប្រ​យោ​ជន៍រវាងក្រុមហ៊ុន និងអតិថិជន ដែលប្រើសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។ លោកឧកញ៉ាចេង ខេងបានបន្តថា “ការជម្រុញឲ្យមានការគោរពច្បាប់ ក្នុងវិស័យអចលនទ្រព្យ និងទាមទារឲ្យអ្នកនៅក្នុងវិស័យនេះគោរពច្បាប់ និងសុំអាជ្ញាប័ណ្ណត្រឹមត្រូវមានសារៈសំខាន់ណាស់”។ លោកបន្តថា “យើងចង់រក្សាបានសណ្តាប់ធ្នាប់ នៅក្នុងទីផ្សារអចលនវត្ថុរបស់ពួកយើង យើងមិនគួរណាប្រើវិធីរកលុយដោយមិនគោរពច្បាប់ មិនគោរពគោលការណ៍ របស់សមាគមCVEA ដែលជាសម្ពន្ធ័ស្មារតីរួបរួមក្នុងវិស័យរបស់ខ្លួននោះឡើយ”។ លោកឧកញ៉ាបានបន្តថា អ្នកនៅក្នុងវិស័យនេះ ដែលគ្មានអាជ្ញាប័ណ្ណ ក៏មិនគួរណាប្រើវិធីខុសច្បាប់ ទៅបិទបាំងភាពស្មោះត្រង់នោះដែរ។ ថ្នាក់ដឹកនាំរបស់CVEA គួរតែហ៊ានបើកទំពរ័ប្រវត្តិសាស្រ្តនេះ សម្រាប់អ្នកជំនាន់ក្រោយរបស់ពួកយើង ពួកយើងជាមេដឹកនាំ អាចរកបធ្យោបាយ ដើម្បីឱ្យពួកគេទាំងអស់គ្នាយល់ដឹងពីសេចក្តីថ្លៃថ្នូរ គោលបំណង នឹងសេចក្តីប្រាថ្នាចង់មានសុភមង្គល និងភាពមានស្តុកស្តម្ភរបស់ពួកគេម្នាក់ៗ។ លោកឧកញ៉ាចេង ខេងបានបន្តថា បើអ្នកណាល្មើសស្មា​រតីរួបរួម នឹងល្មើសច្បាប់ ដើរខុសបទបញ្ជាផ្ទៃក្នុងរបស់សមា​គម នោះសមាជិកនឹងទទួលរងភាពអយុទ្ធតិធម៌ អ្នកមានលុយ អ្នកមានអំណាច អ្នកប្រព្រឹតកំហុសកាន់តែច្រើនឡើង ដែលមានឥទ្ធិពលមកដល់ពួកយើង ហើយពួកគាត់ នឹងយកច្បាប់ជាឧបករណ៍ បម្រើឲ្យផលប្រយោជន៍របស់ពួកគាត់ ពេលនោះសង្គមយើង នឹងទៅជាយ៉ាងណា ស្មារតីរបស់ច្បាប់ ស្មារតីរបស់ CVEA ក៏រលាយទៅតាមនោះដែរ៕

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved