Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

News & Activities

News & Activities

តើក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនវត្ថុគ្មានអាជ្ញាបណ្ណ អាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន

31 Mar 2025

តើក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនវត្ថុគ្មានអាជ្ញាបណ្ណ អាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានអាជ្ញាបណ្ណ និងវិស័យអចលនវត្ថុយ៉ាងណាដែរ? មានក្រុមហ៊ុន និងនីតិបុគ្គលរកស៊ីផ្តល់សេវាកម្ម ក្នុងវិស័យអចលនវត្ថុជាច្រើនត្រូវបានរកឃើញថា កំពុងប្រកបអាជីវកម្មដោយខុសច្បាប់ ពោលគឺរកស៊ីផ្តល់សេវាកម្មដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលបញ្ហានេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងវិស័យអចលនវត្ថុទាំងមូល។ កត្តានេះបានជំរុញឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបោសសម្អាតក្រុមហ៊ុន និងអ្នករកស៊ីផ្តល់សេវាកម្មដែលគ្មានអាជ្ញាបណ្ណទាំងនោះ ក៏ដូចជាជំរុញឱ្យក្រុមហ៊ុន និងអ្នករកស៊ីទាំងនោះចូលរួមយកអាជ្ញាបណ្ណ និងគោរពច្បាប់ទាំងអស់គ្នា។ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីលើកទឹកចិត្តអ្នកមានចំណេះដឹង និងអ្នកមានជំនាញវិជ្ជាជីវៈ។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា ការចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនេះពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យអលចនវត្ថុរបស់កម្ពុជា ដ្បិតថាសមាគមមានទស្សនវិជ្ជា៣ ទី១ គិតវិជ្ជមាន ទី២ គាំទ្រគ្នា ទី៣ សហការឈ្នះឈ្នះ និងសមាគមមានបេសកកម្ម៣ផងដែរ ការសហការនេះ ទី១ ផ្តោតលើការពង្រឹងការគោរពច្បាប់, ទី២ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងទី៣ ពង្រឹងការការពារវិជ្ជាជីវៈ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទាំងសមាគម និងអាជ្ញាធរមានសមត្ថកិច្ចប្តេជ្ញាលុបបំបាត់មិនឱ្យមានក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មនៅក្នុងវិស័យអចលនវត្ថុនេះដោយខុសច្បាប់នោះឡើយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុដ៏ធំមួយនៅកម្ពុជា និងជាក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ស្នើឱ្យក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនវត្ថុ ឱ្យរីកចម្រើនរុងរឿង និងថ្លៃថ្នូរ ក៏ដូចជាជួយទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបោះទុនវិនិយោគក្នុងវិស័យនេះកាន់តែច្រើនបន្ថែមទៀតដោយមានទំនុកចិត្ត។ បើតាមយល់ឃើញរបស់អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនវត្ថុរូបនេះ ការរកស៊ីផ្តល់សេវាកម្មដោយគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន និងក្រុមមួយចំនួន មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធ និងធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនវត្ថុ ដែលគ្មានស្តង់ដារ និងគ្មានយុទ្ធសាស្រ្តធ្វើឱ្យមានការទាក់ទាញដល់អ្នកវិនិយោគនោះឡើយ។ ស្រដៀងគ្នានេះដែរ លោក សេង សុភ័ក្ត្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា ការអនុញ្ញាតឱ្យមានក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ ឬវិជ្ជាជីវៈត្រឹមត្រូវអាចបន្តប្រតិបត្តិការរបស់ខ្លួន ប្រាកដណាស់វានឹងធ្វើឱ្យក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវបាត់បង់ភាពប្រកួតប្រជែងដោយធានាសមធម៌ផលប្រយោជន៍រវាងក្រុមហ៊ុន និងអតិថិជនដែលប្រើប្រាស់សេវាកម្មអ្នកមានវិជ្ជាជីវៈ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យកំរៃជើងសាវិជ្ជាជីវៈ រក្សាបានសណ្តាប់ធ្នាប់តាមរយៈការប្រគួតប្រជែកដោយស្មោះត្រង់ តម្លាភាព និងយុត្តិធម៌នៅក្នុងទីផ្សារអចលនវត្ថុ ដ្បិតថា ក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវ ត្រូវគោរពរាល់គោលការណ៍ ដែលច្បាប់បានតម្រូវ។ លើសពីនេះ វានឹងធ្វើឱ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបាត់បង់ទំនុកចិត្តក្នុងការវិនិយោគក្នុងវិស័យអចលនវត្ថុនៅកម្ពុជា។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប តាមរយៈកិច្ចសហប្រតិបត្តិការខាងលើសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានយុទ្ធសាស្រ្តចំនួន៦ ទី១ ការរួបរួមអ្នកដែលមានចំណេះដឹង និង ជំនាញវិជ្ជាជីវៈ ទី២ ការកំណត់ស្តង់ដារវិជ្ជាជីវៈ ទី៣ ការអប់រំបណ្តុះបណ្តាល ទី៤ ការត្រួតពិនិត្យ និងវាយតម្លៃ ទី៥ ការផ្សព្វផ្សាយ និងផ្តល់រង្វាន់ជូន ក្រោយការវាយតម្លៃវឌ្ឍនភាពចំពោះការងារ ទី៦ ការតស៊ូមតិ ផ្តោតជាអាទិភាពលើជំនាញវិជ្ជាជីវៈ រួមមានរៀបចំសិក្ខាសាលាផ្សព្វផ្ផ្សាយ វេទិកាពិភាក្សា និង/ឬព្រឹត្តិការណ៍នានា, រៀបចំ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់សមាជិក សមាគមដោយអនុលោមតាមបទប្បញ្ញត្តិជាធរមានរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, សហការសិក្សាស្រាវជ្រាវឧត្តមានុវត្តពីបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអភិវឌ្ឍ ពាក់ព័ន្ធនឹងក្របខណ្ឌ ការអនុវត្តបទប្បញ្ញត្តិ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាក្នុងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ, សហការជាមួយ ន.អ.ប. ក្នុងការបង្កើតស្តង់ដារវាយតម្លៃកម្ពុជា, សហការរាយការណ៍ អំពីក្រុមហ៊ុនប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុដែលល្មើសច្បាប់ និង លិខិតបទដ្ឋានគតិយុត្តរបស់ ន.អ.ប. និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមតាមរយៈកិច្ចប្រជុំប្រចាំត្រីមាសជាមួយ ន.អ.ប. ដើម្បីរកដំណោះស្រាយ។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈការចាប់ដៃគ្នានេះ នឹងអាចអូសទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីនៅក្រៅប្រព័ន្ធច្បាប់ឱ្យចូលរួមក្នុងប្រព័ន្ធច្បាប់កាន់តែច្រើនបន្ថែមទៀត៕...

Read more

កិច្ចប្រជុំក្រោមប្រធានបទ"ផ្នែកធនាគារនិងហិរញ្ញវត្ថុ"នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្ម

17 Mar 2025

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ង” "ផ្នែកសេវាធនាគារ និងហិរញ្ញ​វត្ថុ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន Private sector working group meeting, group "E" "Banking and Financial" of the Government-Private Sector Forum. ——— នាព្រឹកថ្ងៃសុក្រ 0១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុម "ង” "ផ្នែកធនាគារ និងហិរញ្ញ​វត្ថុ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ "ង" តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ "ង" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា, តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ "ង" ផ្នែកឯកជនជាច្រើនទៀតផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺធនាគារជាតិនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, បញ្ហាកម្ចីមិនស្របច្បាប់ , ២, បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, ៣, ការការពារទិន្នន័យ , ៤. ករណីអនុវត្តថ្លៃសេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល, ៥.​ ការបើកគណនីធនាគារជាប្រាក់រៀល, ៦. នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។...

Read more

លោកឧកញ៉ា ចេង ខេង និងលោកជំទាវឧកញ៉ា ប៊ុន ណាវី បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ.....

17 Mar 2025

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឍ” "ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន Private sector working group meeting, group "N" "Non Banking Financial Service" of the Government-Private Sector Forum. ——— នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុម "ឍ” "ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ "ឍ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ "ឍ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, អនុសហប្រធានក្រុមការងារ "ត" ផ្នែកឯកជន, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមផលិតផលិតផលធ្វើដំណើរពីស្បែកនៅកម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា, តំណាងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា, តំណាងសមាគមវិនិយោគិនកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ "ឍ" ផ្នែកឯកជនជាច្រើនទៀតផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលជាកង្វល់របស់ផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ។ ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, ការផ្តល់សេវាវាយតម្លៃមិនអនុវត្តប្រកាសរបស់ ន.អ.ប , ២, ការផ្តល់សេវាវាយតម្លៃមិនមានអាជ្ញាប័ណ្ណ, ៣, ការផ្តល់អាជ្ញាប័ណ្ណវាយតម្លៃពី​ន.អ.ប , ៤. បញ្ហារបាយការណ៍ហិរញ្ញវត្ថុក្នុងវិស័យអគ្គិសនី, ៥.​ ស្តង់ដារវាយតម្លៃអចនវត្ថុ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីព្រឹក ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។...

Read more

កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ...

27 Feb 2025

កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំខែ សម្រាប់ក្រុមហ៊ុនសមាជិកវាយតម្លៃអចលនវត្ថុ ក្រោមការដឹកនាំ របស់ លោក សន សៀប ប្រធានសមាគម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអ្នកជំនាញវាយតម្លៃ និងអ្នកជំនាញវាយតម្លៃនៃក្រុមហ៊ុនសមាជិកវាយតម្លៃ ចំនួន ២២ក្រុមហ៊ុន ដើម្បីពិភាក្សា និងផ្តល់យោបល់លើសេចក្តីពង្រាងបទដ្ឋានវាយតម្លៃអចលនវត្ថុ ថ្លៃសេវាកម្មវាយតម្លៃ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត ។...

Read more

កិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារ និងបញ្ហាប្រឈម ប្រចាំត្រីមាសទី៤

27 Feb 2025

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងលោក Salin Eddy ជា COO នៅក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងជាទីប្រឹក្សារបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារ និងបញ្ហាប្រឈម ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ កាលពីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដឹកនាំដោយលោក សន សៀប ប្រធានសមាគម និងថ្នាក់ដឹកនាំសមាគម បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារ និងបញ្ហាប្រឈម ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជូ វណ្ណ: អគ្គនាយកនៃ ន.អ.ប. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋាន នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។...

Read more

ការគោរពច្បាប់បទប្បញ្ញត្តិ នៃសេវាកម្មវាយតម្លៃ និង ការទិញលក់អចលនវត្ថុ

27 Feb 2025

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងលោក Salin Eddy ជា COO នៅក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងជាទីប្រឹក្សារបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារួមគ្នាមួយ កាលពីរសៀលថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង អគ្គនាយកដ្ឋាន បទប្បញ្ញត្តិ និង បរិយាបន្នហិរិញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា (NBC) កិច្ចប្រជុំពិភាក្សារួមគ្នានេះបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីសម្តែងការគួរសម និង ពិភាក្សាពីកិច្ចសហការក្នុងការគោរពច្បាប់បទប្បញ្ញត្តិ នៃសេវាកម្មវាយតម្លៃ និង ការទិញលក់អចលនវត្ថុ។ ក្នុងអង្គប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប្រធានសមាគម- ថ្នាក់ដឹកនាំរបស់សមាគម CVEA និង ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋាន បទប្បញ្ញត្តិ និង បរិយាបន្នហិរិញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា NBC ព្រមទាំងសហការី។...

Read more

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងលោក Salin Eddy

13 Feb 2025

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែ មាឃ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២០៥៦៨ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងលោក Salin Eddy ជា COO នៅក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងជាទីប្រឹក្សារបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារួមគ្នាមួយនៅ ទីស្តីការនៃក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាពីកិច្ចសហការកិច្ចការវាយតម្លៃអចលនវត្ថុ។ ដែលមានការចូលរួមពីខាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង អគ្គនាយកដ្ឋានកិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌ និង និយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ (ន.អ.ប) ។ ក្នុងអង្គប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំរបស់សមាគម CVEA ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង សហការី នៃអគ្គនាយកដ្ឋានកិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី ព្រមទាំងថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ។...

Read more

លោកឧកញ៉ា ចេង ខេង ជួបពិភាក្សាពីការរៀបចំប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជា

31 Jan 2025

ឧកញ៉ា ចេង ខេង ជួបពិភាក្សាពីការរៀបចំប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជា ជាមួយក្រសួងរៀបចំដែនដី ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL, សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារស្តីពីការរៀបចំប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជា ជាមួយនឹងក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។ គួរបញ្ជាក់ថា ជំនួបពិភាក្សាកម្រិតបច្ចេកទេសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនទ្រព្យកម្ពុជា បានចូលរួមប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតិភាពឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ខណៈដែលជំនួបនោះ ក្រសួងបានសម្រេចផ្តល់ទិន្នន័យជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមួយចំនួន ដើម្បីធ្វើការវាយតម្លៃអចលនទ្រព្យ ឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា៕...

Read more

ថ្នាក់ដឹកនាំរបស់សមាគមន៏ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយប្រធានសមាគមន៏ធនាគា

31 Jan 2025

#សមាគមន៏អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលដឹកនាំដោយប្រធានសមាគមន៏ និងថ្នាក់ដឹកនាំរបស់សមាគមន៏ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយប្រធានសមាគមន៏ធនាគា និងសហការី ដើម្បីពិភាក្សា និងរក្សាទំនាក់ទំនងល្អ រវាងអ្នកជំនាញខាងសមាគមន៏អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងធនាគាដើម្បីបម្រើសេវាកម្មល្អជូនដល់អតិថិជន និងមានការជឿនិងទុកចិត្តគ្នាទៅវិញទៅមក។...

Read more

កិច្ចប្រជុំពិភាក្សាលើសកម្មភាពផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុតាមប្រព័ន្ធ Online...

31 Jan 2025

ថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស.២០២៥ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) បានរៀបចំកិច្ចប្រជុំពិភាក្សាលើសកម្មភាពផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុតាមប្រព័ន្ធ Online របស់ក្រុមហ៊ុន ក្រេឌីត ហ្សូរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងការវាយតម្លៃផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. ដោយមានការអញ្ជើញចូលរួមពី ឯ.ឧ. អគ្គនាយករង លោកប្រធាននាយកដ្ឋាន ព្រមទាំងលោកប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោកប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) និងសហការី។...

Read more

នាព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

09 Jan 2025

នាព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពី៖ ផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៥ - ២០២៦ និង បទបញ្ជាផ្ទៃក្នុងរបស់សមាគម ស.វ.អ.ក ក្រោមអធិបតីភាព លោក សន សៀប ប្រធានសមាគម និងការធ្វើបទបង្ហាញដោយវាគ្មិន ចំនួន ២រូប ឧកញ៉ា ចេង ខេង សមាជិកក្រុមប្រឹក្សាភិបាល និង លោក សួន សូលេញ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសមាគម ព្រមទាំងមានការចូលរួមពីសមាជិក សមាជិការបស់សមាគម ជាច្រើនក្រុមហ៊ុន ។ សិក្ខាសាលានេះបានឆ្លុះបញ្ចាំពីផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹង អភិវឌ្ឍវិស័យអចលនទ្រព្យ និងការពារនូវប្រយោជន៍របស់សមាជិក សមាជិការបស់សមាគមដែលមានអាជ្ញាបណ្ណចេញពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ក្នុងសិក្ខាសាលានេះផងដែរ ក៏ធ្វើការផ្សព្វផ្សាយពីបទបញ្ជាផ្ទៃក្នុងរបស់សមាគម ជូនដល់សមាជិក សមាជិកា ដើម្បីគោរព និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់សមាគមអោយបានខ្ជាប់ខ្ជួន ដើម្បីការពារវិស័យអចលនទ្រព្យ និងធ្វើអោយវិស័យនេះរីកចំរើន ។ សិក្ខាសាលានេះ បានបញ្ចប់ដោយរលូន ក្រោមបរិយាកាសរីករាយ ។...

Read more

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះសមាគមអ្នកវាយតម្លៃ ......................

09 Jan 2025

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលដឹកនាំអោយលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអញ្ជើញចូលរួមសំណេះសំណាល់ជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាលទ្ធផលបានសម្រេចផ្តល់ទិន្នន័យជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការវាយតម្លៃអចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា។...

Read more

យុទ្ធនាការដាំដើមកោងកាង ដើម្បីនិរន្តរភាពបរិស្ថាន និងជីវៈចម្រុះសមុទ្រ

23 Dec 2024

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងលោកជំទាវ ឧកញ៉ា ប៊ុន ណាវី បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដាំដើមកោងកាងនៅតំបន់អភិរក្សនៃសហគមន៍ ត្រពាំងសង្កែ ខេត្តកំពត របស់អង្គភាពសារព័ត៍មាន ខេមបូណូមីស ។ ក្នុងយុទ្ធនាការដាំដើមកោងកាង ដើម្បីនិរន្តរភាពបរិស្ថាន និងជីវៈចម្រុះសមុទ្រ។...

Read more

ក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល បានចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍..................

06 Dec 2024

ក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល បានចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ២០២៤ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងមានរយៈពេល៣ថ្ងៃ ទី៥ ទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៤។នៅសាលសន្និបាតនិងតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ គោលបំណង នៃការចូលរួមពិព័រណ៍នេះ គឺដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផលសេវាកម្មរបស់ខ្លួន និងអាចធ្វើការផ្តល់សេវាកម្ម ៖ទិញ លក់ ជួល វាយតម្លៃអចលនវត្ថុ និងការគ្រប់គ្រងអចលនវត្ថុទៅតាមតម្រូវការទីផ្សារនៅកម្ពុជា ជាពិសេសបង្កើនការស្វែងយល់ដោយផ្ទាល់ និងជំរុញឱ្យមានការសហការគ្នាជាដៃគូ ដើម្បីទទួលបានតម្លៃ និងលក្ខខណ្ឌពិសេសៗ ពីដៃគូអាជីវកម្ម។...

Read more

លោក ឧកញ៉ា ចេង ខេង មានប្រសាសន៍ថា .......................

02 Dec 2024

កាលពីពេលថ្មីៗកន្លងទៅនេះលោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល បានមានប្រសាសន៍ថា លោកសង្កេតឃើញថាពេលថ្មីៗនេះធនាគា និងមីក្រូហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីមានការកើនឡើងគួរអោយកត់សម្គាល់។ លោករំពឹងថាវាជាសញ្ញាមួយល្អ ក៍ប៉ុន្តែលោកមើលឃើញចំណុចខ្វះខាតមួយចំនួនដែលប្រជាពលរដ្ធខ្មែរយើងគាត់មានអចលនវត្ថុ ទោះបីជាទីផ្សារយើងធ្លាក់ចុះក៍ដោយ ក៍ពួកគាត់នៅតែមានក្តីសង្ឃឹមមួយថាតម្លៃនិងល្អ ហើយគាត់អត់ព្រមចុះថ្លៃទៅតាមតម្លៃទីផ្សារ ពួកគាត់នៅតែផ្អូញផ្អែរថាលក់មិនដាច់ ទាំងដែលគេលក់បានជាហូរហែព្រោះគេដឹងពីស្ថានភាព និងតម្លៃទីផ្សារ។ចំណុចនេះវាក៍ជាសញ្ញាមួយដែលអត់ល្អផងដែរ។ លោកបន្តថាដើម្បីអាចធ្វើអោយវិស័យនេះកាន់តែរីកចម្រើនទៅមុខទៀតមានតែអ្នកប្រឡូកនៅក្នុងវិស័យអចលនវត្ថុនេះនាំគ្នាចូលរួមគោរពច្បាប់ទាំងអស់គ្នា។...

Read more

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះលោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន

02 Dec 2024

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះលោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល និងលោកជំទាវឧកញ៉ា ប៊ុន ណាវី បានអញ្ជើញចូលរួមក្នុងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានរៀបចំកម្មវិធីមហាសន្និបាតលើកទី១៤ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល-ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី០៩ ព្រមទាំងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដែលអញ្ជើញចូលរួមពី ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាគណៈធិបតីក្នុងកម្មវិធី និងមានការចូលរួមពីថ្នាក់ដឹកនាំសមាគម ព្រមទាំងសមាជិក សមាជិការបស់សមាគម ។ ជាមួយគ្នានោះដែរលោក សន សៀប ដែលជាប់ជាប្រធានសមាគមនៅអាណត្តិថ្មី លើកទី០៩ បានមានប្រសាសន៍ និងការប្តេជ្ញាចិត្តជំរុញអ្នកប្រកបរបរវិស័យអចលនទ្រព្យអោយមានការរីកចម្រើន គោរពតាមបទបញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ។...

Read more

កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមន៍ vpc Australia ដែលបានដឹកនាំ.....

07 Nov 2024

កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមន៍ vpc Australia ដែលបានដឹកនាំដោយលោក ANTHONY MARCHESE ជាCEO នៃក្រុមហ៊ុន MARCHESE PROPERTY VALUATIONS និងលោក Chris Mason ជាDirector (Victoria & Queensland) បានធ្វើទស្សនកិច្ចមកកាន់ Vpc Cambodia office ដែលស៊ីភីអែលជាតំណាង VPC Cambodia ។ ពួកគាត់បានចែករំលែកបទពិសោធន៍ដូចជា៖ -ការវាយតម្លៃអចលនវត្ថុ -ការទិញ លក់ ជួល អចលនវត្ថុ -ការទំនាក់ទំនងអតិថិជន -របៀបប្រមូលData និងការវិភាគData ហើយគាត់បានផ្តល់យោបល់ក្នុងការវាយតម្លៃ និងការធ្វើទំនើបកម្មរបាយការណ៍វាយតម្លៃ ។ គាត់ថែមទាំងបានសរសើរថានៅ vpc asia pacific មានតែVPC Cambodia ទេដែលនាំមុខគេក្នុងការវិភាគទិន្នន័យ ការគ្រប់គ្រងData Mapping។ VPC អាស៊ីប៉ាស៊ីហ្វិកគឺជាបណ្តាញក្នុងតំបន់ ឯកទេសលើការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សាអចលនទ្រព្យ ការសិក្សាលទ្ធភាព ការវិភាគការវិនិយោគ ការស្រាវជ្រាវទីផ្សារ និងសេវាកម្មពាក់ព័ន្ធសម្រាប់វិស័យផ្សេងៗគ្នា រួមទាំងអចលនទ្រព្យលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្មផងដែរ។ VPC អាស៊ីប៉ាស៊ីហ្វិក​​មានសមាជិកបណ្តាញ ១២​ប្រទេសដូចជា ប្រ៊ុយណេ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងអូស្ត្រាលី។...

Read more

គណៈប្រតិភូដែលជាថ្នាក់នាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា..........

07 Nov 2024

គណៈប្រតិភូដែលជាថ្នាក់នាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដឹកនាំដោយលោក សន សៀប ប្រធានសមាគម ធ្វើដំណើរទៅចូលរួមសមាជប្រចាំឆ្នាំរបស់សមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី04– 06 ខែវិច្ឆិកា ឆ្នាំ2024 នៅប្រទេសសឹង្ហបុរី។ ការចូលរួមប្រជុំសមាជប្រចាំឆ្នាំនេះគឺដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងសមាជិកអ្នកជំនាញនៅក្នុងវិស័យវាយតម្លៃនៃបណ្តាប្រទេសអាស៊ាន និងវិស័យអចលនវត្ថុ ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត និងពាំនាំនូវស្តង់ដារវាយតម្លៃអន្តរជាតិដើម្បីអភិវឌ្ឍវិស័យភ្នាក់ងារវាយតម្លៃឲ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ជាលក្ខណៈអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយឱកាសផ្សេងៗនៅក្នុងវិស័យអចលនវត្ថុ និងការវិនិយោគនៅកម្ពុជាផងដែរ។...

Read more

លោកឧកញ៉ា ចេង ខេង បានទទួលពានរង្វាន់ពីនិយ័តករបរធនបាលកិច្ច ...........

06 Nov 2024

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ចេង ខេង បានទទួលពានរង្វាន់ពីនិយ័តករបរធនបាលកិច្ច ក្នុងនាមជាក្រុមហ៊ុនវាយតម្លៃឆ្នើម ប្រឆាំ២០២៣ ក្នុងការផ្សព្វផ្សាយជំរុញការយល់ដឹង ពីការផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចឆ្នើម ប្រចាំឆ្នាំ ទៅដល់សាធារណជន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញការយល់ដឹងពី វិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយរបស់កម្ពុជា។ នៅសណ្ឋាគារ សុខា ភ្នំពេញ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ ២០២៤” ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។...

Read more

ក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៣០០ ត្រូវបានរកឃើញ.............

30 Oct 2024

ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាបានអះអាងថា គិតមកទល់ពេលនេះសមាគមស្រាវជ្រាវរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៣០០រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ។ ការរកស៊ីដោយគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន និងក្រុមអ្នករកស៊ីទាំងនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន និងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។ កត្តានេះ បានជំរុញឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបោសសម្អាតក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ សំដៅជួយស្ដារ និងជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មានការលាយឡំគ្នារវាងក្រុមហ៊ុនរកស៊ី ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក្រុមហ៊ុនរកស៊ី ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះសមាគមសិក្សាស្រាវជ្រាវរកឃើញក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៣០០ រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ហើយសមាគមនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត។ ជាមួយគ្នានេះ លោក សន សៀប ក្នុងនាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុប្តេជ្ញាលុបបំបាត់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបោះទុនវិនិយោគក្នុងវិស័យនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា សមាគមនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន និងក្រុមអ្នករកស៊ី ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ ដែលនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវទៀតនោះទេ។ ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត ឬវិជ្ជាជីវៈត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់វិស័យអចលនទ្រព្យ និងមុខមាត់ប្រទេសជាតិ ទៀតផង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា។ គោលបំណងនៃការសហការគ្នានេះ គឺដើម្បីពង្រឹងការគោរពច្បាប់, ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងពង្រឹងការការពារវិជ្ជាជីវៈ៕...

Read more

តើក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ អាចធ្វើឱ្យប៉ះពាល់.........

28 Oct 2024

តើក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ អាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ និងវិស័យអចលនវត្ថុយ៉ាងណាដែរ? មានក្រុមហ៊ុន និងនីតិបុគ្គលរកស៊ីក្នុងវិស័យអចលទ្រព្យជាច្រើនត្រូវបានរកឃើញថា កំពុងប្រកបអាជីវកម្មដោយខុសច្បាប់ ពោលគឺរកស៊ីដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលបញ្ហានេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងវិស័យអចលនទ្រព្យទាំងមូល។ កត្តានេះបានជំរុញឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបោសសម្អាតក្រុមហ៊ុន និងអ្នករកស៊ីគ្មានអាជ្ញាបណ្ណទាំងនោះ ក៏ដូចជាជំរុញឱ្យក្រុមហ៊ុន និងអ្នករកស៊ីទាំងនោះចូលរួមគោរពច្បាប់ទាំងអស់គ្នា។ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា ការចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនេះពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យអលចនវត្ថុរបស់កម្ពុជា ដ្បិតថា ការសហការនេះផ្តោតលើការពង្រឹងការគោរពច្បាប់, ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងពង្រឹងការការពារវិជ្ជាជីវៈ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទាំងសមាគម និងអាជ្ញាធរមានសមត្ថកិច្ចប្តេជ្ញាលុបបំបាត់មិនឱ្យមានក្រុមហ៊ុន ឬក្រុមអ្នករកស៊ីនៅក្នុងវិស័យអចលនវត្ថុខុសច្បាប់ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុដ៏ធំមួយនៅកម្ពុជា និងជាក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ស្នើឱ្យក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនវត្ថុ ក៏ដូចជាជួយទាក់វិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបោះទុនវិនិយោគក្នុងវិស័យនេះកាន់តែច្រើនបន្ថែមទៀត។ បើតាមយល់ឃើញរបស់អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ ការរកស៊ីដោយគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន និងក្រុមមួយចំនួន មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនវត្ថុ និងការទាក់ទាញការវិនិយោគផងដែរ។ ស្រដៀងគ្នានេះដែរ លោក សេង សុភ័ក្ត្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា ការអនុញ្ញាតឱ្យមានក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណ ឬវិជ្ជាជីវៈត្រឹមត្រូវអាចបន្តប្រតិបត្តិការរបស់ខ្លួន ប្រាកដណាស់វានឹងធ្វើឱ្យក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវបាត់បង់ភាពប្រកួតប្រជែង ដ្បិតថា ក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវ ត្រូវគោរពរាល់គោលការណ៍ ដែលច្បាប់បានតម្រូវ។ លើសពីនេះ វានឹងធ្វើឱ្យអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបាត់បង់ទំនុកចិត្តក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា។ បើតាមការគូសបញ្ជាក់របស់លោក សន សៀប តាមរយៈកិច្ចសហប្រតិបត្តិការខាងលើសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានភារកិច្ចចំនួន៦រួមមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និង/ឬព្រឹត្តិការណ៍នានា, រៀបចំ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់សមាជិក សមាគមដោយអនុលោមតាមបទប្បញ្ញត្តិជាធរមានរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, សហការសិក្សាស្រាវជ្រាវឧត្តមានុវត្តពីបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអភិវឌ្ឍ ពាក់ព័ន្ធនឹងក្របខណ្ឌ ការអនុវត្តបទប្បញ្ញត្តិ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាក្នុងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ, សហការជាមួយ ន.អ.ប. ក្នុងការបង្កើតស្តង់ដារវាយតម្លៃកម្ពុជា, សហការរាយការណ៍ អំពីក្រុមហ៊ុនប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុដែលល្មើសច្បាប់ និង លិខិតបទដ្ឋានគតិយុត្តរបស់ ន.អ.ប. និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមតាមរយៈកិច្ចប្រជុំប្រចាំត្រីមាសជាមួយ ន.អ.ប. ដើម្បីរកដំណោះស្រាយ។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈការចាប់ដៃគ្នានេះ នឹងអាចអូសទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីនៅក្រៅប្រព័ន្ធច្បាប់ឱ្យចូលរួមក្នុងប្រព័ន្ធច្បាប់កាន់តែច្រើនបន្ថែមទៀត៕...

Read more

ការប្តេជ្ញារបស់អ្នកជំនាញវាយតម្លៃអចលនវត្ថុក្នុងការលើកកម្ពស់ និងពង្រឹងគុណភាព.....

26 Oct 2024

កាលពីពេលថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ បានជួបជុំពិភាក្សាគ្នាដើម្បីរួមគ្នាពង្រឹងគុណភាព ផ្នែកវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការជួបជុំគ្នានេះដើម្បីធ្វើការគាំទ្រដល់ការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅកម្ពុជា។ ការជួបជុំនេះសមាគម បានចាប់ដៃគូសហការជាមួយនឹងសមាជិក ដែលផ្តល់សេវាកម្ម វាយតម្លៃអចលនវត្ថុចំនួន៣២ក្រុមហ៊ុន។ លោកបានឲ្យដឹងថា កន្លងមកបន្ទាប់ពីការចេញប្រកាសនេះ របស់ក្រសួងសេដ្ឋកិច្ច សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានអនុវត្ដមួយចំនួន ប៉ុន្ដែនៅមិនទាន់មានប្រសិទ្ធភាពខ្លាំងនៅឡើយ។ លោកបានបញ្ជាក់បន្ថែមថាអនុស្សរណៈនេះដែលមានការចូលរួមពីក្រុមហ៊ុនជាដៃគូគឺផ្តោតសំខាន់លើគុណភាពជាចម្បង។ ការប្រកួតប្រជែងតម្លៃកាន់តែទាបគឺមិនអាចពង្រឹងលើគុណភាពបានឡើយ។ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ គឺជាការលើកមុខមាត់របស់អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើង ដែលអាចមានសមត្ថភាពប្រកួតប្រជែងជាមួយអ្នកជំនាញនានានៅក្នុងថ្នាក់តំបន់។ ក្នុងជំនួបនេះដែរលោកឧកញ៉ា ចេង ខេង អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាត់ទុក ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះថា នឹងផ្ដល់សារសំខាន់ដល់សមាជិករបស់សមាគម។ លោក ឧកញ៉ា មានសុទិដ្ឋិនិយមទៅលើដំណើរការនេះ គឺវាបានជួយពង្រឹងនូវគុណភាព និងភាពប្រសើរឡើងនៃផ្នែកសេវាកម្ម ដោយផ្ដោតលើអ្វីដែលទីផ្សារកំពុងចាប់អារម្មណ៍ ដើម្បីឈានដល់ការវាយតម្លៃបន្ថែមដល់ការងារអចលនវត្ថុក្នុងទីផ្សារតំបន់អាស៊ាន៕...

Read more

លោកឧកញ៉ាចេង ខេង មានប្រសាសន៍ថា៖ ភ្នាក់ងារអចលនវត្ថុមួយចំនួនដែលគ្មាន អាជ្ញាបណ្ណ...

25 Oct 2024

លោកឧកញ៉ាចេង ខេង មានប្រសាសន៍ថា៖ ក្រុមភ្នាក់ងារអចលនវត្ថុមួយចំនួនដែលគ្មាន អាជ្ញាបណ្ណ មិនផ្លូវការកំពុងចាប់ផ្តើមរត់រកក្រុមហ៊ុនអចលនវត្ថុដែលមានអាជ្ញាបណ្ណស្របច្បាប់ដើម្បីជ្រកកោន។ ស្របពេលមានចលនាលើកទឹកចិត្ត និងការរឹតបន្តឹងពីនិយ័តករអភិវឌ្ឈន៍អចលនវត្ថុ និងបញ្ចាំ ក្រុមភ្នាក់ងារអចលនវត្ថុមួយចំនួន ដែលធ្វើការមិនស្របច្បាប់ឬគ្មានអាជ្ញាបណ្ណពួកគេបានរត់រកច្បាប់បណ្តើរៗហើយ។ លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីមានការដាក់គំនាបពីនិយ័តករ និងសមាគមបានដាក់ចេញ គោលការណ៍លើកទឹកចិត្តមួយចំនួន បានធ្វើឲ្យក្រុមហ៊ុនភ្នាក់ងារមិនផ្លូវការ ពួកគេរត់រកសមាគម និងនិយ័តករ ដើម្បីទទួលបានការបំពាក់បំប៉ន មុនឈានទៅសុំច្បាប់ត្រឹមត្រូវ។ លោកបន្តថា “ក្នុងនាមសមាគម ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុ ដែលបានប្រឹងប្រែង និងដាក់ចេញចំណាត់ការផ្សេងៗលើការងារនេះ ដើម្បីឲ្យភ្នាក់ងារមិនស្របច្បាប់ គោរពច្បាប់ ក្នុងន័យជម្រុញធ្វើឲ្យទីផ្សារនេះមានភាពប្រសើរឡើង និងទទួលបានទំនុកចិត្តខ្ពស់”។ លោកឧកញ៉ាចេង ខេងបានបន្តថា ការគោរពច្បាប់នឹងជួយជម្រុញទីផ្សារឲ្យរីកចម្រើន និងទទួលបានទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិឡើងវិញកាន់តែច្រើន ព្រោះការខិតខំប្រឹងប្រែងររបស់សមាគមកន្លងមក គឺដើម្បីជួយលើកកំពស់បរិយាកាសក្នុងទីផ្សារនេះ ឲ្យមានភាពកាន់តែប្រសើរ។...

Read more

ការកំណត់ស្តង់ដារវាយតម្លៃសម្រាប់ក្រុមហ៊ុនវាយតម្លៃក្នុងប្រទេសកម្ពុជា

25 Oct 2024

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះលោកឧកញ៉ា ចេង ខេង ជាអគ្គនាយកក្រុមហ៊ុនអចលនវត្ថុស៊ីភីអែល។ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី "ការប្រមូលធាតុចូលក្នុងការកំណត់ស្តង់ដារវាយតម្លៃសម្រាប់ក្រុមហ៊ុនវាយតម្លៃក្នុងប្រទេសកម្ពុជា" ស្តីពី៖ -ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា -ហេតុអ្វីចាំបាច់ត្រូវការស្តង់ដារ? -ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងការគ្រប់គ្រងគុណភាពព័ត៌មាន -ការស្វែងយល់ពីតម្លៃទីផ្សារអចលនវត្ថុ -របៀបក្នុងការកំណត់តម្លៃអចលនវត្ថុ -និតិវិធីនៃការទំនាក់ទំនងអតិថិជន ដែលមានការអញ្ជើញចូលរួម រវាងថ្នាក់ដឹកនាំរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ព្រមទាំងថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល។...

Read more

លោកឧកញ៉ាចេង ខេងៈ ច្បាប់គឺការពារមនុស្សស្មោះត្រង់ ពួកយើងមិនគួរបោះបង់ជំនឿនេះទេ

25 Oct 2024

លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអច​ល​នទ្រព្យCPLបានលើកឡើងថា ច្បាប់ គឺការពារមនុស្សស្មោះត្រង់ ពួកយើងមិនគួរបោះបង់ជំនឿទៅលើច្បាប់ទេ។ លោកឧកញ៉ាបានមានប្រសាសន៍ថា ពួកយើងរស់នៅក្នុងសង្គ​មដែលមានច្បាប់ ស្មារតីរបស់ច្បាប់ គឺសម្រាប់ការពារមនុស្សគ្រប់វណ្ណៈ នឹងអ្នករកស៊ីគ្រប់វិស័យ។ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ ន.អ.ប ធានាសមធម៌ និងតុល្យភាពនៃផលប្រ​យោ​ជន៍រវាងក្រុមហ៊ុន និងអតិថិជន ដែលប្រើសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។ លោកឧកញ៉ាចេង ខេងបានបន្តថា “ការជម្រុញឲ្យមានការគោរពច្បាប់ ក្នុងវិស័យអចលនទ្រព្យ និងទាមទារឲ្យអ្នកនៅក្នុងវិស័យនេះគោរពច្បាប់ និងសុំអាជ្ញាប័ណ្ណត្រឹមត្រូវមានសារៈសំខាន់ណាស់”។ លោកបន្តថា “យើងចង់រក្សាបានសណ្តាប់ធ្នាប់ នៅក្នុងទីផ្សារអចលនវត្ថុរបស់ពួកយើង យើងមិនគួរណាប្រើវិធីរកលុយដោយមិនគោរពច្បាប់ មិនគោរពគោលការណ៍ របស់សមាគមCVEA ដែលជាសម្ពន្ធ័ស្មារតីរួបរួមក្នុងវិស័យរបស់ខ្លួននោះឡើយ”។ លោកឧកញ៉ាបានបន្តថា អ្នកនៅក្នុងវិស័យនេះ ដែលគ្មានអាជ្ញាប័ណ្ណ ក៏មិនគួរណាប្រើវិធីខុសច្បាប់ ទៅបិទបាំងភាពស្មោះត្រង់នោះដែរ។ ថ្នាក់ដឹកនាំរបស់CVEA គួរតែហ៊ានបើកទំពរ័ប្រវត្តិសាស្រ្តនេះ សម្រាប់អ្នកជំនាន់ក្រោយរបស់ពួកយើង ពួកយើងជាមេដឹកនាំ អាចរកបធ្យោបាយ ដើម្បីឱ្យពួកគេទាំងអស់គ្នាយល់ដឹងពីសេចក្តីថ្លៃថ្នូរ គោលបំណង នឹងសេចក្តីប្រាថ្នាចង់មានសុភមង្គល និងភាពមានស្តុកស្តម្ភរបស់ពួកគេម្នាក់ៗ។ លោកឧកញ៉ាចេង ខេងបានបន្តថា បើអ្នកណាល្មើសស្មា​រតីរួបរួម នឹងល្មើសច្បាប់ ដើរខុសបទបញ្ជាផ្ទៃក្នុងរបស់សមា​គម នោះសមាជិកនឹងទទួលរងភាពអយុទ្ធតិធម៌ អ្នកមានលុយ អ្នកមានអំណាច អ្នកប្រព្រឹតកំហុសកាន់តែច្រើនឡើង ដែលមានឥទ្ធិពលមកដល់ពួកយើង ហើយពួកគាត់ នឹងយកច្បាប់ជាឧបករណ៍ បម្រើឲ្យផលប្រយោជន៍របស់ពួកគាត់ ពេលនោះសង្គមយើង នឹងទៅជាយ៉ាងណា ស្មារតីរបស់ច្បាប់ ស្មារតីរបស់ CVEA ក៏រលាយទៅតាមនោះដែរ៕...

Read more

កិច្ចប្រជុំ VPC Asia pacificដែលត្រូវបានប្រារព្ធឡើងលើកទី៣៤​នៅលើកោះបាលី

24 Oct 2024

កាលពីថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៤ កន្លងទៅនេះលោកឧកញ៉ា ចេង ខេង និងលោកជំទាវឧកញ៉ា ប៊ុន ណាវី ជាអគ្គនាយក និងអគ្គនាយករងប្រតិបត្តិរបស់ក្រុមហ៊ុនអចលនវត្ថុស៊ីភីអែល ។ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ VPC Asia pacific ដែលត្រូវបានប្រារព្ធឡើងលើកទី៣៤​នៅលើកោះបាលី ។ ក្រោមប្រធានបទ៖ សន្និសីទអចលនវត្តុថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិកលើកទី៣៤ ដែលមានប្រទេសធំៗចំនួន ១១ នៅអាស៊ីប៉ាស៊ីហ្វិក រួមមាន កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង វៀតណាម​ ព្រុយនេ អូស្ត្រាលី និងថៃ។ បណ្តាញ VPC អាស៊ីប៉ាស៊ីហ្វិកមានការប្រជុំពីរដងក្នុងមួយឆ្នាំ ហើយបានបញ្ជូនអតិថិជន និងសេវាកម្មអោយគ្នាទៅវិញទៅមក ។...

Read more

ក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល មានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធី ប្រគល់ពាន

03 May 2022

ក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល មានកិត្តិយសណាស់ដែលបានចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ (Cambodia Real Estate Award 2022) ដ៏មានកិត្យានុភាពសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នារាត្រីថ្ងៃទី ០៧ មេសា ២០២២ នេះ។ យើងខ្ញុំសូមអបអរសាទរ លោកឧកញ៉ា ចេង ខេង បានឈ្នះពានរង្វាន់បុគ្គលដែលល្បីឈ្មោះប្រចាំឆ្នាំ ២០២២ (Hall of Fame of the Year 2022)។ យើងខ្ញុំសូមសម្តែងនូវការអរគុណចំពោះ គេហទំព័រអចលនទ្រព្យ realestate.com.kh និងម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានរៀបចំកម្មវិធីនេះឡើង ហើយក៏សូមចូលរួមអបអរសាទរសារជាថ្មី ចំពោះលោកឧកញ៉ា ចេង ខេង លោកជំទាវ ប៊ុន ណាវី និងបុគ្គលិកក្រុមហ៊ុនស៊ីភីអែល និងអ្នកឈ្នះពានរង្វាន់ទាំងអស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់នេះ សូមអគុណ។...

Read more

ឱកាសការងារជាមួយក្រុមហ៊ុន ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីធីត!

03 May 2022

បច្ចុប្បន្ននេះ ក្រុមហ៊ុន ស៊ីភីអែល កំពុងស្វែងរកបេក្ខជនដែលមានសក្តានុពល និងទេពកោសល្យក្នុងការបំពេញការងារដូចមុខតំណែង៖ ១. ភ្នាក់ងារលក់អចលនវត្ថុ ចំនួន៣០កន្លែង តម្រូវការ៖ - បទពិសោធន៍ក្នុងវិស័យអចលនវត្ថុ ឬផ្នែកលក់ខាងក្រៅ - មានការប្តេជ្ញាចិត្ត និងអត់ធ្មត់ខ្ពស់ ព្រមទាំងស្រលាញ់ការងារក្នុងវិស័យអចលនវត្ថុ - អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ - អាទិភាពសម្រាប់អ្នករស់នៅក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល។ ព័ត៌មានបន្ថែម សូមទំនាក់ទងមកកាន់បុគ្គលិកនៃនាយកដ្ឋានធនធានមនុស្ស៖ ០៦៩ ៧៤៦ ៨៦៦/០៩២ ៨១១ ៣២៣ (មានតេលេក្រាម) អ៊ីម៉ែល៖ hr@cplagent.com...

Read more

សកម្មភាពនៃកម្មវិធី OPEN HOUSE ដែលភ្នាក់ងារអចលនវត្ថុស៊ីភីអែលបានធ្វើឡើង

03 May 2022

សកម្មភាពនៃកម្មវិធី OPEN HOUSE ដែលភ្នាក់ងារអចលនវត្ថុស៊ីភីអែលបានធ្វើឡើងនៅថ្ងៃទី២៣...

Read more
View More

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved