កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំខែ សម្រាប់ក្រុមហ៊ុនសមាជិកវាយតម្លៃអចលនវត្ថុ ក្រោមការដឹកនាំ របស់ លោក សន សៀប ប្រធានសមាគម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអ្នកជំនាញវាយតម្លៃ និងអ្នកជំនាញវាយតម្លៃនៃក្រុមហ៊ុនសមាជិកវាយតម្លៃ ចំនួន ២២ក្រុមហ៊ុន ដើម្បីពិភាក្សា និងផ្តល់យោបល់លើសេចក្តីពង្រាងបទដ្ឋានវាយតម្លៃអចលនវត្ថុ ថ្លៃសេវាកម្មវាយតម្លៃ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត ។