កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមន៍ vpc Australia ដែលបានដឹកនាំដោយលោក ANTHONY MARCHESE ជាCEO នៃក្រុមហ៊ុន MARCHESE PROPERTY VALUATIONS និងលោក Chris Mason ជាDirector (Victoria & Queensland) បានធ្វើទស្សនកិច្ចមកកាន់ Vpc Cambodia office ដែលស៊ីភីអែលជាតំណាង VPC Cambodia ។ ពួកគាត់បានចែករំលែកបទពិសោធន៍ដូចជា៖ -ការវាយតម្លៃអចលនវត្ថុ -ការទិញ លក់ ជួល អចលនវត្ថុ -ការទំនាក់ទំនងអតិថិជន -របៀបប្រមូលData និងការវិភាគData ហើយគាត់បានផ្តល់យោបល់ក្នុងការវាយតម្លៃ និងការធ្វើទំនើបកម្មរបាយការណ៍វាយតម្លៃ ។ គាត់ថែមទាំងបានសរសើរថានៅ vpc asia pacific មានតែVPC Cambodia ទេដែលនាំមុខគេក្នុងការវិភាគទិន្នន័យ ការគ្រប់គ្រងData Mapping។ VPC អាស៊ីប៉ាស៊ីហ្វិកគឺជាបណ្តាញក្នុងតំបន់ ឯកទេសលើការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សាអចលនទ្រព្យ ការសិក្សាលទ្ធភាព ការវិភាគការវិនិយោគ ការស្រាវជ្រាវទីផ្សារ និងសេវាកម្មពាក់ព័ន្ធសម្រាប់វិស័យផ្សេងៗគ្នា រួមទាំងអចលនទ្រព្យលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្មផងដែរ។ VPC អាស៊ីប៉ាស៊ីហ្វិកមានសមាជិកបណ្តាញ ១២ប្រទេសដូចជា ប្រ៊ុយណេ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងអូស្ត្រាលី។