Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

ក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៣០០ ត្រូវបានរកឃើញ.............

30 Oct 2024
Previous Next

ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាបានអះអាងថា គិតមកទល់ពេលនេះសមាគមស្រាវជ្រាវរកឃើញក្រុមហ៊ុនអចលនទ្រព្យ និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៣០០រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ។ ការរកស៊ីដោយគ្មានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន និងក្រុមអ្នករកស៊ីទាំងនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន និងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។ កត្តានេះ បានជំរុញឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចាប់ដៃគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីបោសសម្អាតក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ សំដៅជួយស្ដារ និងជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មានការលាយឡំគ្នារវាងក្រុមហ៊ុនរកស៊ី ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងក្រុមហ៊ុនរកស៊ី ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះសមាគមសិក្សាស្រាវជ្រាវរកឃើញក្រុមហ៊ុន និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាង៣០០ រកស៊ីដោយគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ហើយសមាគមនឹងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត។ ជាមួយគ្នានេះ លោក សន សៀប ក្នុងនាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុប្តេជ្ញាលុបបំបាត់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបោះទុនវិនិយោគក្នុងវិស័យនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា សមាគមនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន និងក្រុមអ្នករកស៊ី ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ ដែលនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវទៀតនោះទេ។ ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យក្រុមហ៊ុន ឬក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលគ្មានច្បាប់អនុញ្ញាត ឬវិជ្ជាជីវៈត្រឹមត្រូវអាចបន្តធ្វើប្រតិបត្តិការ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់វិស័យអចលនទ្រព្យ និងមុខមាត់ប្រទេសជាតិ ទៀតផង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងក្របខណ្ឌអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅកម្ពុជា សំដៅទាក់ទាញក្រុមហ៊ុន ឬក្រុមអ្នករកស៊ីផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុ ដែលនៅក្រៅប្រព័ន្ធច្បាប់ឱ្យមកចូលរួមគោរពច្បាប់ទាំងអស់គ្នា។ គោលបំណងនៃការសហការគ្នានេះ គឺដើម្បីពង្រឹងការគោរពច្បាប់, ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងពង្រឹងការការពារវិជ្ជាជីវៈ៕

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved