Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

លោកឧកញ៉ា ចេង ខេង ជួបពិភាក្សាពីការរៀបចំប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជា

31 Jan 2025
First slide
First slide
First slide
First slide
First slide
Previous Next

ឧកញ៉ា ចេង ខេង ជួបពិភាក្សាពីការរៀបចំប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជា ជាមួយក្រសួងរៀបចំដែនដី ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL, សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារស្តីពីការរៀបចំប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជា ជាមួយនឹងក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។ គួរបញ្ជាក់ថា ជំនួបពិភាក្សាកម្រិតបច្ចេកទេសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនទ្រព្យកម្ពុជា បានចូលរួមប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតិភាពឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ខណៈដែលជំនួបនោះ ក្រសួងបានសម្រេចផ្តល់ទិន្នន័យជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមួយចំនួន ដើម្បីធ្វើការវាយតម្លៃអចលនទ្រព្យ ឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា៕

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved