Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

កិច្ចប្រជុំក្រោមប្រធានបទ"ផ្នែកធនាគារនិងហិរញ្ញវត្ថុ"នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្ម

17 Mar 2025
First slide
First slide
First slide
First slide
First slide
Previous Next

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ង” "ផ្នែកសេវាធនាគារ និងហិរញ្ញ​វត្ថុ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន Private sector working group meeting, group "E" "Banking and Financial" of the Government-Private Sector Forum. ——— នាព្រឹកថ្ងៃសុក្រ 0១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុម "ង” "ផ្នែកធនាគារ និងហិរញ្ញ​វត្ថុ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ "ង" តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ "ង" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា, តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ "ង" ផ្នែកឯកជនជាច្រើនទៀតផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺធនាគារជាតិនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, បញ្ហាកម្ចីមិនស្របច្បាប់ , ២, បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, ៣, ការការពារទិន្នន័យ , ៤. ករណីអនុវត្តថ្លៃសេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល, ៥.​ ការបើកគណនីធនាគារជាប្រាក់រៀល, ៦. នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved