Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

ការប្តេជ្ញារបស់អ្នកជំនាញវាយតម្លៃអចលនវត្ថុក្នុងការលើកកម្ពស់ និងពង្រឹងគុណភាព.....

26 Oct 2024
First slide
First slide
First slide
First slide
First slide
Previous Next

កាលពីពេលថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ បានជួបជុំពិភាក្សាគ្នាដើម្បីរួមគ្នាពង្រឹងគុណភាព ផ្នែកវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការជួបជុំគ្នានេះដើម្បីធ្វើការគាំទ្រដល់ការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅកម្ពុជា។ ការជួបជុំនេះសមាគម បានចាប់ដៃគូសហការជាមួយនឹងសមាជិក ដែលផ្តល់សេវាកម្ម វាយតម្លៃអចលនវត្ថុចំនួន៣២ក្រុមហ៊ុន។ លោកបានឲ្យដឹងថា កន្លងមកបន្ទាប់ពីការចេញប្រកាសនេះ របស់ក្រសួងសេដ្ឋកិច្ច សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានអនុវត្ដមួយចំនួន ប៉ុន្ដែនៅមិនទាន់មានប្រសិទ្ធភាពខ្លាំងនៅឡើយ។ លោកបានបញ្ជាក់បន្ថែមថាអនុស្សរណៈនេះដែលមានការចូលរួមពីក្រុមហ៊ុនជាដៃគូគឺផ្តោតសំខាន់លើគុណភាពជាចម្បង។ ការប្រកួតប្រជែងតម្លៃកាន់តែទាបគឺមិនអាចពង្រឹងលើគុណភាពបានឡើយ។ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ គឺជាការលើកមុខមាត់របស់អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើង ដែលអាចមានសមត្ថភាពប្រកួតប្រជែងជាមួយអ្នកជំនាញនានានៅក្នុងថ្នាក់តំបន់។ ក្នុងជំនួបនេះដែរលោកឧកញ៉ា ចេង ខេង អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាត់ទុក ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះថា នឹងផ្ដល់សារសំខាន់ដល់សមាជិករបស់សមាគម។ លោក ឧកញ៉ា មានសុទិដ្ឋិនិយមទៅលើដំណើរការនេះ គឺវាបានជួយពង្រឹងនូវគុណភាព និងភាពប្រសើរឡើងនៃផ្នែកសេវាកម្ម ដោយផ្ដោតលើអ្វីដែលទីផ្សារកំពុងចាប់អារម្មណ៍ ដើម្បីឈានដល់ការវាយតម្លៃបន្ថែមដល់ការងារអចលនវត្ថុក្នុងទីផ្សារតំបន់អាស៊ាន៕

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved