Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

លោកឧកញ៉ាចេង ខេង មានប្រសាសន៍ថា៖ ភ្នាក់ងារអចលនវត្ថុមួយចំនួនដែលគ្មាន អាជ្ញាបណ្ណ...

25 Oct 2024
First slide
Previous Next

លោកឧកញ៉ាចេង ខេង មានប្រសាសន៍ថា៖ ក្រុមភ្នាក់ងារអចលនវត្ថុមួយចំនួនដែលគ្មាន អាជ្ញាបណ្ណ មិនផ្លូវការកំពុងចាប់ផ្តើមរត់រកក្រុមហ៊ុនអចលនវត្ថុដែលមានអាជ្ញាបណ្ណស្របច្បាប់ដើម្បីជ្រកកោន។ ស្របពេលមានចលនាលើកទឹកចិត្ត និងការរឹតបន្តឹងពីនិយ័តករអភិវឌ្ឈន៍អចលនវត្ថុ និងបញ្ចាំ ក្រុមភ្នាក់ងារអចលនវត្ថុមួយចំនួន ដែលធ្វើការមិនស្របច្បាប់ឬគ្មានអាជ្ញាបណ្ណពួកគេបានរត់រកច្បាប់បណ្តើរៗហើយ។ លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីមានការដាក់គំនាបពីនិយ័តករ និងសមាគមបានដាក់ចេញ គោលការណ៍លើកទឹកចិត្តមួយចំនួន បានធ្វើឲ្យក្រុមហ៊ុនភ្នាក់ងារមិនផ្លូវការ ពួកគេរត់រកសមាគម និងនិយ័តករ ដើម្បីទទួលបានការបំពាក់បំប៉ន មុនឈានទៅសុំច្បាប់ត្រឹមត្រូវ។ លោកបន្តថា “ក្នុងនាមសមាគម ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំនិយ័តករអាជីវកម្មអចលនវត្ថុ ដែលបានប្រឹងប្រែង និងដាក់ចេញចំណាត់ការផ្សេងៗលើការងារនេះ ដើម្បីឲ្យភ្នាក់ងារមិនស្របច្បាប់ គោរពច្បាប់ ក្នុងន័យជម្រុញធ្វើឲ្យទីផ្សារនេះមានភាពប្រសើរឡើង និងទទួលបានទំនុកចិត្តខ្ពស់”។ លោកឧកញ៉ាចេង ខេងបានបន្តថា ការគោរពច្បាប់នឹងជួយជម្រុញទីផ្សារឲ្យរីកចម្រើន និងទទួលបានទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិឡើងវិញកាន់តែច្រើន ព្រោះការខិតខំប្រឹងប្រែងររបស់សមាគមកន្លងមក គឺដើម្បីជួយលើកកំពស់បរិយាកាសក្នុងទីផ្សារនេះ ឲ្យមានភាពកាន់តែប្រសើរ។

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved