Cambodia Properties Limited | Real Estate In Cambodia
Search Menu
  • (+855) 23 555 55 66
  • Toul Svayprey 2, Boeung Keng Kang, Phnom Penh
  • Login Portal
  • Login Sale
  • HOME
  • SERVICES
    • Property Valuation
    • Real Estate Agency
    • Property Management
    • Real Estate Transaction And Security Instrument (Buyer-seller representation)
  • NEWS
  • ABOUT US
    • Who We Are
    • Team
    • Jobs
  • CONTACT

លោកឧកញ៉ា ចេង ខេង និងលោកជំទាវឧកញ៉ា ប៊ុន ណាវី បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ.....

17 Mar 2025
First slide
First slide
First slide
First slide
First slide
Previous Next

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឍ” "ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន Private sector working group meeting, group "N" "Non Banking Financial Service" of the Government-Private Sector Forum. ——— នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុម "ឍ” "ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ "ឍ" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ "ឍ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចផ្នែកឯកជន, អនុសហប្រធានក្រុមការងារ "ត" ផ្នែកឯកជន, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមផលិតផលិតផលធ្វើដំណើរពីស្បែកនៅកម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា, តំណាងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា, តំណាងសមាគមវិនិយោគិនកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ "ឍ" ផ្នែកឯកជនជាច្រើនទៀតផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលជាកង្វល់របស់ផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលឆាប់ៗខាងមុខនេះ។ ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, ការផ្តល់សេវាវាយតម្លៃមិនអនុវត្តប្រកាសរបស់ ន.អ.ប , ២, ការផ្តល់សេវាវាយតម្លៃមិនមានអាជ្ញាប័ណ្ណ, ៣, ការផ្តល់អាជ្ញាប័ណ្ណវាយតម្លៃពី​ន.អ.ប , ៤. បញ្ហារបាយការណ៍ហិរញ្ញវត្ថុក្នុងវិស័យអគ្គិសនី, ៥.​ ស្តង់ដារវាយតម្លៃអចនវត្ថុ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីព្រឹក ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។

Head Office

Phone

+855 23 555 55 66

Email

info@cplagent.com

Address

#25 & 63, St. 348/205, Toul Svay Prey Ti 2, Khan Boeung Keng Kang, Phnom Penh

Siem Reap Branch

Phone

+855 95 555 366

Email

somony@cplagent.com

Address

#A21, NR 6, Phum Krous, Sangkat Svay Dangkum, Siem Reap, Cambodia.

Sihanoukville branch

Phone

+855 95 656 333

Email

sony@cplagent.com

Address

Borey BS holiday Villa, St. R3 Villa V1/130, Phum 5, Sangkat 4, Sihanoukville

© 2020 Cambodia Properties Limited All Rights Reserved